9 បើមានមនុស្សណាស្លាប់ភ្លាម១រំពេចនៅជិតខ្លួន ធ្វើឲ្យខូចការញែកខ្លួនចេញ នោះត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានញែកជាស្អាតវិញ គឺត្រូវកោរសក់នៅថ្ងៃទី៧
10 រួចដល់ថ្ងៃទី៨ ត្រូវយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
11 ត្រូវឲ្យសង្ឃថ្វាយ១ជាដង្វាយលោះបាប ហើយ១ទៀតជាដង្វាយដុត ដើម្បីឲ្យធួននឹងអ្នកនោះ ដោយព្រោះកំហុស ដែលបានធ្វើពីដំណើរខ្មោចស្លាប់នោះ ព្រមទាំងញែកអ្នកនោះចេញជាបរិសុទ្ធនៅថ្ងៃនោះឯង
12 រួចត្រូវឲ្យអ្នកនោះបន់កំណត់ពេលវេលា ដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា ជាថ្មីទៀត ហើយត្រូវយកកូនចៀម អាយុ១ខួប មកសំរាប់ជាដង្វាយ ដោយព្រោះការរំលង ដ្បិតថ្ងៃមុនទាំងប៉ុន្មានបានសាបសូន្យហើយ ពីព្រោះបានខូចសេចក្ដីបរិសុទ្ធខ្លួនហើយ។
13 នេះជាច្បាប់នៃពួកន៉ាសារីតក្នុងកាលដែលកំណត់ញែកខ្លួនចេញនោះបានសំរេចហើយ ត្រូវឲ្យនាំអ្នកនោះទៅឯមាត់ទ្វារត្រសាលជំនុំ
14 ហើយអ្នកនោះត្រូវថ្វាយដង្វាយរបស់ខ្លួន ដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោល១ឥតខ្ចោះអាយុ១ខួបសំរាប់ជាដង្វាយដុត និងកូនចៀមញី១ឥតខ្ចោះអាយុ១ខួប សំរាប់ជាដង្វាយលោះបាប ហើយចៀមឈ្មោល១ឥតខ្ចោះ សំរាប់ជាដង្វាយមេត្រី
15 និងកញ្ច្រែង១ផ្ទុកដោយនំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយដោយប្រេង នំក្រៀបឥតដំបែរប្រោះដោយប្រេង ហើយដង្វាយម្សៅ និងដង្វាយច្រួចនោះផង