1 រីឯនៅថ្ងៃ ដែលម៉ូសេបានដំឡើងរោងឧបោសថរួចជាស្រេច ហើយបានលាបប្រេងញែកចេញជាបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន និងអាសនា ហើយគ្រឿងនៃអាសនាទាំងប៉ុន្មាន ដោយលាបប្រេង ញែកចេញបរិសុទ្ធ
2 នោះពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល គឺជាពួកមេលើវង្សានុវង្សរបស់ឪពុកគេ បានថ្វាយដង្វាយ អ្នកទាំងនោះជាកំពូលលើពូជអំបូរទាំងប៉ុន្មាន ដែលបានត្រួតលើការរាប់ពួកបណ្តាជនទាំងឡាយ
3 គេក៏យកដង្វាយរបស់ខ្លួនមកនៅចំពោះព្រះយេហូវ៉ា គឺរទេះផ្ទុរ៦ និងគោ១២ គឺ២នាក់ថ្វាយរទេះ១ ហើយម្នាក់ៗថ្វាយគោមួយៗ គេនាំយកដង្វាយនេះ មកនៅមុខរោងឧបោសថ។
4 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដល់ម៉ូសេថា
5 ចូរទទួលពីគេចុះ ដើម្បីនឹងប្រើសំរាប់ការងារនៃត្រសាលជំនុំ ត្រូវឲ្យឯងប្រគល់ទៅពួកលេវី តាមក្រសួងរបស់គេរៀងខ្លួន