10 នោះត្រូវនាំពួកលេវីមកនៅចំពោះព្រះយេហូវ៉ា ឲ្យពួកកូនចៅអ៊ីស្រាអែលដាក់ដៃលើគេ
11 រួចត្រូវឲ្យអើរ៉ុនថ្វាយពួកលេវី ទុកជាដង្វាយរបស់ពួកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានធ្វើការងារថ្វាយព្រះយេហូវ៉ា
12 នោះត្រូវឲ្យពួកលេវីដាក់ដៃលើក្បាលគោទាំង២នោះ ហើយត្រូវឲ្យឯង ថ្វាយ១ជាដង្វាយលោះបាប និង១ទៀតជាដង្វាយដុតថ្វាយព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងពួកលេវី
13 រួចត្រូវឲ្យឯងនាំពួកលេវីទៅឈរនៅមុខអើរ៉ុន និងពួកកូនលោក ព្រមទាំងថ្វាយគេទុកជាដង្វាយដល់ព្រះយេហូវ៉ា
14 គឺយ៉ាងនោះហើយ ដែលត្រូវឲ្យឯងញែកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវបានជារបស់ផងអញ
15 ក្រោយនោះមក គេត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ ត្រូវឲ្យឯងសំអាតគេ ហើយថ្វាយគេជាដង្វាយចុះ
16 ដ្បិតបានថ្វាយគេមកដាច់ជារបស់ផងអញ ពីពួកកូនចៅអ៊ីស្រាអែលហើយ អញក៏បានទទួលគេស្នងអស់ទាំងកូន ដែលកើតពីពោះម្តាយមុនគេបង្អស់ គឺស្នងអស់ទាំងកូនច្បងនៃពួកកូនចៅអ៊ីស្រាអែល