12 ប៉ុន្តែមនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេគឺគេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសវិញ។
13 ៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេប៉ុន្តែមនុស្សដែលកើតមកខាងក្រោយក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់
14 គេដូចជាហ្វូងសត្វដែលដំរង់ទៅឯទីស្លាប់សេចក្ដីស្លាប់នឹងស៊ីគេហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹមរូបល្អរបស់គេនឹងត្រូវសូន្យទៅនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ឥតមានទីអាស្រ័យឡើយ
15 ប៉ុន្តែព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់
16 ៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើងក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ
17 ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅផងមិនបានហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ
18 ទោះបើអ្នកនោះបានរាប់ខ្លួនជាមានពរក្នុងកាលដែលនៅរស់នៅឡើយហើយបាននាំឲ្យមនុស្សសរសើរខ្លួន ដោយបានលៀងជីវិតយ៉ាងល្អក៏ដោយ