បទចំរៀង 4:1-4 KHOV

1 មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​ណាស់​ហ្ន៎មើល ឯង​ជា​ស្រី​ស្រស់‌បស់​ល្អភ្នែក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ភ្នែក​ព្រាបសក់​ឯង​មាន​ភាព​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំកាឡាត

2 ធ្មេញ​ឯង​ក៏​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​នឹង​កាត់​រោមរួច​ឡើង​មក​ពី​ការ​លាង​ជំរះ​វិញជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ

3 បបូរ​មាត់​ឯង​ដូច​ជា​អំបោះ​ក្រហម មាត់​ឯង​ក៏​ល្អ​មើលតើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម១​ចំហៀង

4 ក​ឯង​ដូច​ជា​ប៉ម​នៃ​ស្តេច​ដាវីឌដែល​សង់​ឡើង​សំរាប់​ជា​ទី​ទុក​គ្រឿង​អាវុធជា​កន្លែង​ដែល​មាន​ខែល​១​ពាន់​ព្យួរ​ទុកគឺ​ជា​ខែល​ទាំង​ប៉ុន្មាន​របស់​ពួក​ស្ទាត់​ជំនាញ