បទចំរៀង 5:12-16 KHOV

12 ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹកដែល​លាង​ដោយ​ទឹក​ដោះ ហើយ​ដាំ​ក្នុង​គ្រោងយ៉ាង​សម​ល្អ

13 ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូបដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែមព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប

14 ព្រះ‌ហស្ត​ទ្រង់​ដូច​ជា​ចិញ្ចៀន​មាស​ដាំ​ដោយ​ត្បូង​បេរីលព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក​ស្រោប​ដោយ​និល‌រតន៍

15 ព្រះ‌បាទ​ទ្រង់​ដូច​ជា​សសរ​ថ្ម​កែវតម្កល់​នៅ​លើ​ជើង​មាស​នព្វ‌គុណឯ​ភាព​ទ្រង់​មាន​លំអ​ដូច​ជា​ភ្នំ​ល្បាណូនវិសេស​ដូច​ជា​ដើម​តាត្រៅ

16 ព្រះ‌ឱស្ឋ​ទ្រង់​ក៏​ផ្អែម​ក្រអូបអើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយនេះ​ហើយ​ជា​ស្ងួន​សំឡាញ់ ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។