យេរេមា 30:10-16 KHOV

10 ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បំរើ​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ដ្បិត​មើល អញ​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ចំងាយ និង​ពូជ‌ពង្ស​ឯង ឲ្យ​រួច​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ផង នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​នឹង​នៅ​ដោយ​សុខ​ស្រួល និង​សេចក្តី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ

11 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ព្រោះ​អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​អញ​បាន​កំចាត់‌កំចាយ​ឯង​ទៅ​នោះ​ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​ឯង​ផុត​ទេ គឺ​អញ​នឹង​វាយ‌ផ្ចាល​ឯង​តាម​ខ្នាត​វិញ អញ​នឹង​មិន​បណ្តោយ​ឲ្យ​ឯង​នៅ​ដោយ​ឥត​វាយ‌ផ្ចាល​ឡើយ។

12 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា​ដំបៅ​ឯង​មើល​មិន​ជា​ទេ ហើយ​របួស​ឯង​ក៏​ធ្ងន់​ណាស់​ផង

13 គ្មាន​អ្នក​ណា​នឹង​កាន់​ក្តី​ឯង ដើម្បី​នឹង​រុំ​របួស​ឯង​សោះ ឯង​ក៏​គ្មាន​ថ្នាំ​ណា​ផ្សះ​ផង

14 អស់​ទាំង​សហាយ​របស់​ឯង​បាន​ភ្លេច​ឯង​ហើយ គេ​មិន​រក​ឯង​ទៀត​ទេ ពី​ព្រោះ​អញ​បាន​វាយ​ឯង​ឲ្យ​របួស ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​សាហាវ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​ឯង​មាន​ច្រើន​ណាស់ បាប​ឯង​បាន​ចំរើន​ជា​ច្រើន​ឡើង​ហើយ

15 ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ដោយ​ព្រោះ​ដំបៅ​ឯង​ដូច្នេះ សេចក្តី​ឈឺ​ចាប់​របស់​ឯង នោះ​មើល​មិន​ជា​ទេ អញ​បាន​ធ្វើ​ដល់​ឯង​យ៉ាង​នេះ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​ឯង​មាន​ច្រើន​ណាស់ បាប​ឯង​បាន​ចំរើន​ជា​ច្រើន​ឡើង​ហើយ

16 ដូច្នេះ អស់​អ្នក​ណា​ដែល​ត្របាក់​ស៊ី​ឯង នឹង​ត្រូវ​គេ​ត្របាក់​ស៊ី​វិញ ឯ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ឯង គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​គ្រប់​គ្នា​ដែរ ពួក​អ្នក​ដែល​រឹប​ជាន់​ឯង នឹង​ត្រូវ​គេ​រឹប​ជាន់​ដូច​គ្នា ហើយ​អស់​អ្នក​ដែល​ប្លន់​ឯង នោះ​អញ​នឹង​ឲ្យ​ដល់​គេ ទុក​ជា​រំពា​វិញ