សាស្តា 1:6-12 KHOV

6 ឯ​ខ្យល់​ក៏​បក់​ទៅ​ខាង​ត្បូង រួច​វិល​មក​ខាង​ជើង​វិញ គឺ​វិល​ទៅ​វិល​មក​ជានិច្ច ហើយ​ក៏​ត្រឡប់​មក​តាម​ផ្លូវ​ដដែល​ទៀត

7 ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​ដដែល​វិញ​ទៀត

8 គ្រប់​ទាំង​អស់​ចេះ​តែ​ជញ្ជាន់​ដដែលៗ​ជានិច្ច​ទាល់​តែ​មនុស្ស​រក​ថ្លែង​មិន​បាន ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ស្តាប់​ក៏​មិន​ចេះ​ពេញ​ដែរ

9 របស់​ដែល​មាន​ពី​មុន​មក គឺ​របស់​នោះ​ឯង​ដែល​នឹង​មាន​ត​ទៅ​ទៀត ហើយ​ការ​ដែល​បាន​ធ្វើ​ពី​មុន​មក គឺ​ការ​នោះ​ឯង​ដែល​នឹង​ធ្វើ​រៀង​ត​ទៅ​ដែរ ឥត​មាន​អ្វី​ជា​ថ្មី​នៅ​ក្រោម​ថ្ងៃ​ឡើយ

10 តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​នឹង​ថា មើល នេះ​ជា​របស់​ថ្មី​ទេ​ដូច្នេះ​គឺ​សុទ្ធ​តែ​បាន​មាន​នៅ តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​ទាំង​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង

11 គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ​ពី​អ្វីៗ​ដែល​ត្រូវ​មាន​នៅ​ខាង​មុខ​ដែរ។

12 យើង គឺ​ជា​គ្រូ​ប្រដៅ បាន​ធ្វើ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម