13 ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលទ្រង់បានធ្វើឲ្យក្ងិចក្ងក់ នោះតើអ្នកណាអាចនឹងធ្វើឲ្យត្រង់វិញបាន
14 នៅគ្រាដែលមានសេចក្ដីចំរើន នោះចូរឲ្យមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី នោះចូរពិចារណាវិញ អើ ព្រះទ្រង់បានដាក់ទាំង២នោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកខាងក្រោយ។
15 ក្នុងអាយុឥតប្រយោជន៍របស់យើង នោះយើងបានឃើញសេចក្ដីទាំងនេះ គឺថាមានមនុស្សសុចរិតដែលវិនាសទៅក្នុងសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចំរើននៅយូរ ក្នុងអំពើអាក្រក់របស់ខ្លួនដែរ
16 ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី
17 ម្យ៉ាងទៀត កុំឲ្យប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី
18 ល្អណាស់ហើយ បើឯងចាប់យកសេចក្ដី១នេះ ហើយកុំឲ្យដកដៃពីសេចក្ដី១នោះផង ដ្បិតអ្នកណាដែលកោតខ្លាចដល់ព្រះ នឹងចៀសចេញរួចពីសេចក្ដីទាំងនេះបាន។
19 ប្រាជ្ញារមែងជាកំឡាំងដល់មនុស្សប្រាជ្ញ ជាជាងអ្នកគ្រប់គ្រង១០នាក់ដែលនៅក្នុងទីក្រុង១