28 កាលទ្រង់បានតាំងឲ្យមានពពកនៅខាងលើ និងរន្ធទឹកទាំងប៉ុន្មាននៅទីជំរៅឲ្យបានមានកំឡាំង
29 កាលទ្រង់បានកំណត់ព្រំខណ្ឌនៃសមុទ្រ ដើម្បីមិនឲ្យទឹកឡើងរំលងបង្គាប់ទ្រង់ កាលទ្រង់បានកំណត់រាងឫសនៃផែនដី
30 នៅគ្រានោះ អញបាននៅជិតទ្រង់ដូចជាមេជាង ហើយអញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្តីរីករាយនៅចំពោះទ្រង់ជានិច្ច
31 ក៏មានសេចក្តីរីករាយចំពោះផែនដីទាំងដុំមូលនៃទ្រង់ ហើយបានសេចក្តីអំណរ ដោយនៅជាមួយនឹងពួកមនុស្សលោក។
32 ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់អញ នោះមានពរហើយ
33 ចូរស្តាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទាំងទទួលឡើយ
34 មានពរហើយ អ្នកណាដែលស្តាប់អញ ដោយចាំយាមនៅមាត់ទ្វារអញរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់អញ