6 ចូរស្តាប់ ដ្បិតអញនឹងពោលសេចក្តីដ៏ប្រសើរវិសេស ហើយដែលអញបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្តីទៀងត្រង់
7 ពីព្រោះមាត់អញនឹងពោលសេចក្តីពិត ហើយបបូរមាត់អញនឹងខ្ពើមចំពោះសេចក្តីអាក្រក់
8 អស់ទាំងពាក្យនៃមាត់អញ សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ
9 គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នកដែលរកបានដំរិះដែរ
10 ស៊ូទទួលយកដំបូន្មានរបស់អញ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត
11 ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
12 អញនេះជាតួប្រាជ្ញា អញយកគំនិតវាងវៃទុកជាលំនៅរបស់អញ ក៏មានចំណេះចេះគិតពិចារណា