អេសាយ 3:12-18 KHOV

12 ឯ​រាស្ត្រ​របស់​អញ គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​គឺ​ជា​ពួក​ស្រីៗ​ដែល​មាន​អំណាច​ត្រួត‌ត្រា​លើ​គេ​ដែរ ឱ​រាស្ត្រ​របស់​អញ​អើយ ពួក​អ្នក​ដែល​នាំ​មុខ​ឯង គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​ឯង​ដើរ​ដែរ។

13 ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​ឈរ ដើម្បី​តវ៉ា ទ្រង់​ឈរ​ដើម្បី​ជំនុំ‌ជំរះ​ជន‌ជាតិ​ទាំង‌ឡាយ

14 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កើត​មាន​ក្តី​នឹង​ពួក​ចាស់‌ទុំ​នៃ​រាស្ត្រ​ទ្រង់ ហើយ​នឹង​ពួក​ចៅ‌ហ្វាយ​ថា គឺ​ឯង​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចំការ​ទំពាំង‌បាយ‌ជូរ ឯ​របឹប​ដែល​រឹប‌ជាន់​យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​ឯង​ទាំង​អស់

15 ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ឯង​រាល់​គ្នា​មាន​ច្បាប់​អី​នឹង​ញាំ‌ញី​រាស្ត្រ​អញ ហើយ​បុក‌បែន​មុខ​របស់​មនុស្ស​ទាល់​ក្រ​ដូច្នេះ។

16 មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ មាន​ដំណើរ​ងើប‌ងើយ ផាត់​រង្វង់​ភ្នែក ដើរ​យាង‌យាវ ហើយ​បំភ្លៃ​ជើង​ឲ្យ​មាន​សូរ​រ៉ូងរ៉ឺង

17 ហេតុ​នេះ​ព្រះ‌អម្ចាស់ ទ្រង់​នឹង​វាយ​ក្រយៅ​ក្បាល​នៃ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរាត​កេរខ្មាស​គេ

18 នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ដក​សេចក្ដី​លំអ​នៃ​កង​ជើង សំណាញ់​សក់ កង​ក