7 ពីព្រោះសាសន៍អេស៊ីព្ទគេជួយជាឥតអំពើ ហើយជាឥតប្រយោជន៍ទទេ ហេតុនោះបានជាអញបានហៅគេថា រ៉ាហាប ជាអ្នកដែលអង្គុយនៅតែស្ងៀម។
8 ចូរទៅឥឡូវ ឲ្យចារឹកសេចក្ដីនេះចុះនៅនឹងបន្ទះថ្ម ហើយកត់ទុកក្នុងសៀវភៅទៅ ដើម្បីនឹងទុកសំរាប់ពេលទៅមុខជារៀងរាបដរាប
9 ដ្បិតជនជាតិនេះគេរឹងចចេស ជាពួកកូនចៅភូតកុហក គឺជាកូនចៅ ដែលមិនព្រមផ្ចង់ចិត្តស្តាប់ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាទេ
10 គេប្រាប់ដល់ពួកមើលឆុតថា កុំឲ្យមើលឡើយ ហើយដល់ពួកហោរាថា កុំឲ្យទាយពីសេចក្ដីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្ដីស្រួលបួលវិញ ត្រូវទាយជាសេចក្ដីភូតភរចុះ
11 ចូរលែងតាមផ្លូវនេះ ហើយបែរចេញពីផ្លូវច្រកនេះទៅ ឲ្យបំបាត់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលពីមុខយើងចេញ
12 ហេតុនោះ ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាស្អប់ខ្ពើមចំពោះពាក្យនេះ ហើយទុកចិត្តនឹងការឆបោក និងការទទឹងទទែង ព្រមទាំងផ្អែកខ្លួនទៅលើការទាំងនោះ
13 បានជាអំពើទុច្ចរិតនេះ នឹងបានដូចជាកំផែងបាក់បែក ដែលហៀបនឹងរលំដល់ឯងរាល់គ្នា ជាកន្លែងទ្រេតក្នុងកំផែងយ៉ាងខ្ពស់ ដែលស្រាប់តែបាក់ចុះមកភ្លាម១រំពេច