អេសាយ 6:10-13 KHOV

10 ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​នៃ​ជន‌ជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ ក្រែង​គេ​មើល​ឃើញ ដោយ​ភ្នែក ស្តាប់​ឮ ដោយ​ត្រចៀក ហើយ​យល់ ដោយ​ចិត្ត រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា

11 នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា គឺ​ដរាប​ដល់​កាល​ណា​ទី​ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស​ដរាប​ដល់​ស្រុក​នេះ បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ទាំង​អស់​ទៅ

12 ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​រើ​យក​មនុស្ស​ទាំង‌ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ហើយ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់​នៅ​កណ្តាល​ស្រុក

13 នោះ ទោះ​បើ​មាន​១​ភាគ​ក្នុង​១០​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល ហើយ​នឹង​ដើម​ម៉ៃសាក់​ដែល​សល់​នៅ តែ​គល់​ក្រោយ​ដែល​គេ​កាប់​រំលំ​ហើយ គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។