អេសាយ 63:1-5 KHOV

1 តើ​អ្នក​ណា​ហ្ន៎ ដែល​មក​ពី​ស្រុក​អេដំម ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ពី​ក្រុង​បុសរ៉ា គឺ​អ្នក​នោះ​ដែល​មាន​សំលៀក‌បំពាក់​រុងរឿង ហើយ​ក៏​ដើរ​មក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង គឺ​អញ​នេះ​ដែល​និយាយ​ដោយ​សេចក្ដី​សុចរិត ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ

2 ហេតុ​អ្វី​បាន​ជា​ព្រះ‌ពស្ត្រ​ទ្រង់​មាន​ពណ៌​ក្រហម ហើយ​ព្រះ‌ភូសា​ក៏​ដូច​ជា​អ្នក​ដែល​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​ដូច្នេះ

3 នេះ​គឺ​អញ​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន‌ជាតិ​ទាំង‌ឡាយ​នៅ​ជា​មួយ​នឹង​អញ​ឡើយ អើ អញ​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​បាន​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ឈាម​គេ​បាន​ខ្ទាត​មក​លើ​សំលៀក‌បំពាក់​របស់​អញ សំលៀក‌បំពាក់​អញ​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ

4 ដ្បិត​នៅ​ក្នុង​ចិត្ត​អញ​បាន​នឹក​ពី​ថ្ងៃ​សង‌សឹក ឯ​ឆ្នាំ​កំណត់​នៃ​ពួក​ប្រោស​លោះ​របស់​អញ ក៏​បាន​មក​ដល់​ដែរ

5 អញ​ក៏​រក​មើល តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ អញ​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ ដើម​ដៃ​របស់​អញ​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក​ឯ​អញ ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​បាន​ទប់‌ទល់​អញ