អេសេគាល 46:1-4 KHOV

1 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទ្វារ​កំផែង​នៃ​ទីលាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​ត្រូវ​បិទ​នៅ​ក្នុង​រវាង​៦​ថ្ងៃ​ដែល​ធ្វើ​ការ តែ​ដល់​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​បើក​វិញ ព្រម​ទាំង​នៅ​ថ្ងៃ​ចូល​ខែ​ដែរ

2 ឯ​ចៅ‌ហ្វាយ លោក​នឹង​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង​ខាង​ក្រៅ ហើយ​នឹង​ឈរ​នៅ​ជិត​បង្គោល​ទ្វារ ពួក​សង្ឃ​នឹង​រៀប​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​របស់​លោក ហើយ​លោក​នឹង​ថ្វាយ‌បង្គំ​នៅ​ត្រង់​ទ្វារ​នោះ រួច​លោក​នឹង​ចេញ​ទៅ​វិញ តែ​ទ្វារ​នោះ​មិន​ត្រូវ​បិទ​ដរាប​ដល់​ល្ងាច

3 ឯ​បណ្តា‌ជន​នៅ​ក្នុង​ស្រុក គេ​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​នោះ​រាល់​ថ្ងៃ​ឈប់​សំរាក និង​ថ្ងៃ​ចូល​ខែ​ដែរ

4 ឯ​ដង្វាយ​ដុត​ដែល​ចៅ‌ហ្វាយ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​ឈប់​សំរាក នោះ​គឺ​កូន​ចៀម​៦​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ