20 ហើយខាងលិច នោះគឺជាសមុទ្រធំ ចាប់តាំងពីព្រំដែនខាងត្បូងទៅ ត្រឹមទល់ដែននឹងទ្វារស្រុកហាម៉ាត នេះជាព្រំខាងលិច។
21 ត្រូវឲ្យឯងរាល់គ្នាចែកស្រុកនេះ ដល់គ្នាតាមពូជអំបូរទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល
22 ត្រូវឲ្យចែកគ្នាដោយចាប់ឆ្នោត ទុកជាមរដកសំរាប់ឯងរាល់គ្នា ហើយសំរាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្តាលឯងរាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្តាលឯងដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់ឯងរាល់គ្នា គេនឹងបានមរដកនៅក្នុងពូជអំបូរទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយនឹងឯងរាល់គ្នាដែរ
23 ឯសាសន៍ដទៃទាំងនោះអាស្រ័យនៅក្នុងពូជអំបូរណា នោះត្រូវឲ្យឯងរាល់គ្នាចែក ឲ្យមានមរដកនៅទីនោះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។