១ ពង្សាវតារក្សត្រ 15:2-8 KHOV

2 ទ្រង់​គ្រង​រាជ្យ​បាន​៣​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​មាតា ព្រះ‌នាម​ជា​ម្អាកា បុត្រី​អ័ប៊ី‌សា‌ឡូម

3 ទ្រង់​ក៏​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប ដែល​ព្រះ‌បិតា​បាន​ប្រព្រឹត្ត​ពី​មុន​មក​ដែរ ព្រះ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ទ័យ​ដាវីឌ ជា​អយ្យកោ​ទ្រង់​ទេ

4 ប៉ុន្តែ ដោយ​ព្រោះ​យល់​ដល់​ដាវីឌ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បាន​ប្រទាន​ឲ្យ​មាន​ចង្កៀង​១​ភ្លឺ នៅ​ក្រុង​យេរូ‌សាឡិម គឺ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ដើម្បី​នឹង​ប្រោស​ឲ្យ​ក្រុង​យេរូ‌សាឡិម​នៅ​ជាប់​ត​ទៅ

5 ពី​ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​សេចក្តី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បែរ​ចេញ ពី​សេចក្តី​បង្គាប់​ណា​មួយ​របស់​ទ្រង់ ដរាប​អស់​ព្រះ‌ជន្ម លើក​តែ​ក្នុង​រឿង​ពី​អ៊ូរី ជា​សាសន៍​ហេត​ប៉ុណ្ណោះ

6 ឯ​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ដរាប​ដល់​អស់​ព្រះ‌ជន្ម។

7 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​យូដា​ហើយ អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម ក៏​តែង‌តែ​ច្បាំង​គ្នា

8 អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​របស់​ដាវីឌ រួច​អេសា​ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។