១ ពង្សាវតារក្សត្រ 18:40-46 KHOV

40 រួច​អេលីយ៉ា​ប្រាប់​គេ​ថា ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះ‌បាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ គេ​ក៏​ចាប់ ហើយ​អេលីយ៉ា​លោក​នាំ​ចុះ​ទៅ​ឯ​ជ្រោះ​គីសុន​សំឡាប់​ចោល​ទាំង​អស់​នៅ​ទី​នោះ​ទៅ។

41 រួច​មក​អេលីយ៉ា​ទូល​ដល់​អ័ហាប់​ថា សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ‌ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ

42 ដូច្នេះ អ័ហាប់​ក៏​ឡើង​ទៅ​សោយ ឯ​អេលីយ៉ា លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល​វិញ ក៏​ក្រាប​ខ្លួន​ចុះ​ដល់​ដី ដាក់​មុខ​នៅ​កណ្តាល​ក្បាល​ជង្គង់

43 រួច​ប្រាប់​អ្នក​បំរើ​ថា ចូរ​ឡើង​ទៅ​មើល​ខាង​សមុទ្រ​ឥឡូវ អ្នក​បំរើ​ក៏​ឡើង​ទៅ​មើល រួច​ជំរាប​ថា គ្មាន​អ្វី​ឡើយ លោក​ប្រាប់​ថា ចូរ​ទៅ​ឲ្យ​អស់​វារៈ​៧​ដង​ទៀត

44 លុះ​ដល់​គំរប់​៧​ដង នោះ​ក៏​ជំរាប​ថា ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក នោះ​លោក​បង្គាប់​ថា ចូរ​ឡើង​ទៅ​ទូល​អ័ហាប់​ថា សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ​ចុះ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយ‌សារ​ភ្លៀង

45 បន្ទាប់​នោះ​បន្តិច​មក មេឃ​ត្រឡប់​ជា​ខ្មៅ ដោយ​ពពក និង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង ឯ​អ័ហាប់​ទ្រង់​ជិះ​រទេះ​ទៅ​ឯ​យេស‌រាល

46 ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​អេលីយ៉ា លោក​ក៏​ក្រវាត់​ចង្កេះ រត់​ទៅ​ខាង​មុខ​អ័ហាប់​ទៅ រហូត​ដល់​មាត់​ទ្វារ​ក្រុង​យេស‌រាល។