១ ពង្សាវតារក្សត្រ 6:25-31 KHOV

25 ឯ​ចេរូប៊ីន​១​ទៀត​នោះ ក៏​មាន​១០​ហត្ថ​ដែរ ចេរូប៊ីន​ទាំង​២​មាន​រាង​មាន​ទំហំ​ប៉ុន​គ្នា

26 ចេរូប៊ីន​១​មាន​កំពស់​១០​ហត្ថ ហើយ​១​ទៀត​ក៏​យ៉ាង​នោះ​ដែរ

27 ទ្រង់​ដាក់​ចេរូប៊ីន​ទាំង​២​នៅ​កណ្តាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ ឯ​ស្លាប​នៃ​ចេរូប៊ីន​ទាំង​២​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូប៊ីន​១ ទល់​នឹង​ជញ្ជាំង​ម្ខាង និង​ចុង​ស្លាប​ចេរូប៊ីន​១​ទៀត​ក៏​ទល់​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូប៊ីន​ទាំង​២​នៅ​ប្រទល់​គ្នា​ត្រង់​កណ្តាល​ព្រះ‌វិហារ

28 ទ្រង់​ក៏​ស្រោប​ចេរូប៊ីន​ទាំង​២​ដោយ​មាស​ដែរ។

29 ទ្រង់​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំវិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ

30 ហើយ​ក្តារ​ក្រាល​ព្រះ‌វិហារ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ទ្រង់​ក៏​ស្រោប​ដោយ​មាស​ដែរ

31 ត្រង់​កន្លែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង