១ សាំយូអែល 1:3-9 KHOV

3 រាល់​តែ​ឆ្នាំ គាត់​តែង​ឡើង​ពី​ក្រុង​ខ្លួន​ទៅ​ឯ​ស៊ីឡូរ ដើម្បី​នឹង​ថ្វាយ‌បង្គំ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ រីឯ​នៅ​ទី​នោះ មាន​ហុបនី និង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២​នាក់ ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា

4 លុះ​ដល់​ថ្ងៃ​ដែល​អែល‌កាណា​ថ្វាយ​យញ្ញ‌បូជា​របស់​ខ្លួន នោះ​ក៏​ចែក​ចំណែក​ដល់​ពេនី‌ណា​ជា​ប្រពន្ធ និង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទាំង​អស់​គ្នា

5 តែ​បាន​ចែក​ដល់​ហាណា​១​ជា​២​វិញ ដ្បិត​គាត់​ស្រឡាញ់​ហាណា​ជាង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ផ្ទៃ​នាង

6 គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​កើត​សេចក្តី​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ

7 ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ហាណា នាង​យំ ហើយ​មិន​បរិភោគ​ទេ

8 នោះ​អែល‌កាណា​ជា​ប្ដី​សួរ​ថា ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ ហើយ​មិន​បរិភោគ​ដូច្នេះ ម្តេច​ក៏​នាង​កើត​ទុក្ខ តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​១០​នាក់​ទេ​ឬ​អី។

9 ដូច្នេះ ក្រោយ​ដែល​គេ​បាន​បរិភោគ​នៅ​ត្រង់​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហាណា​ក៏​ក្រោក​ឡើង រីឯ​អេលី​ដ៏​ជា​សង្ឃ លោក​កំពុង​នៅ​លើ​ទី​អង្គុយ​របស់​លោក ជិត​សសរ​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា