24 តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា
25 នោះក៏បានដូច្នោះ ចាប់តាំងពីថ្ងៃនោះតទៅ ដាវីឌក៏តាំងសេចក្តីនោះឡើង ទុកជាច្បាប់ជាបញ្ញត្តសំរាប់សាសន៍អ៊ីស្រាអែលដរាបដល់សព្វថ្ងៃនេះ។
26 លុះកាលដាវីឌបានត្រឡប់មកដល់ស៊ីកឡាក់វិញហើយ នោះក៏ផ្ញើរបឹបខ្លះទៅជូនដល់ពួកចាស់ទុំនៅស្រុកយូដា ដែលជាមិត្រសំឡាញ់របស់លោក ដោយពាក្យថានេះជាចំណែករបឹប ដែលចាប់ពីពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា ខ្ញុំផ្ញើមកជូនដល់លោករាល់គ្នា
27 គឺផ្ញើទៅដល់ពួកចាស់ទុំនៅបេត-អែល រ៉ាម៉ូតខាងត្បូង និងយ៉ាទារ
28 នៅអារ៉ូអ៊ើរ ស៊ីពម៉ូត អែសធេម៉ូរ
29 រ៉ាកាល និងដល់ពួកដែលនៅអស់ទាំងទីក្រុងរបស់ពួកយេរ៉ាម្អែល ហើយនឹងពួកដែលនៅអស់ទាំងទីក្រុងនៃពួកកែន
30 ពួកនៅហោម៉ាកោរ-អាសាន អាថាក