១ សាំយូអែល 9:9-15 KHOV

9 (កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា ចូរ​យើង​ទៅ​ឯ​អ្នក​មើល‌ឆុត ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល‌ឆុត​វិញ)

10 ដូច្នេះ សូល​ក៏​ឆ្លើយ​តប​ទៅ​បាវ​ថា អើ ស្រួល​ហើយ ចូរ​យើង​ទៅ​ចុះ នោះ​គេ​ក៏​ទៅ​ឯ​ក្រុង​នោះ ជា​កន្លែង​ដែល​អ្នក​សំណប់​របស់​ព្រះ​អាស្រ័យ​នៅ។

11 កំពុង​ដែល​គេ​ដើរ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ទី​ក្រុង នោះ​គេ​ជួប​ប្រទះ​នឹង​ពួក​ស្រី​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ហើយ​ក៏​សួរ​ថា តើ​អ្នក​មើល‌ឆុត​នៅ​ទី​នេះ​ឬ​អី

12 នាង​ទាំង​នោះ​ឆ្លើយ​ថា ចាស មែន​ហើយ មើល លោក​បាន​ដើរ​ទៅ​ខាង​មុខ​នុ៎ះ អញ្ជើញ​ទៅ​ជា​ប្រញាប់​ទៅ ដ្បិត​ថ្ងៃ​នេះ​លោក​ទើប​នឹង​មក​ដល់​ទី​ក្រុង ពី​ព្រោះ​បណ្តា‌ជន​គេ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​ទី​ខ្ពស់​នៅ​ថ្ងៃ​នេះ

13 កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​អ្នក​នឹង​ឃើញ​លោក​ហើយ មុន​ដែល​លោក​ឡើង​ទៅ​ពិសា​នៅ​លើ​ទី​ខ្ពស់​នោះ ដ្បិត​ពួក​បណ្តា‌ជន​មិន​បរិភោគ​ឡើយ ទាល់​តែ​លោក​អញ្ជើញ​ទៅ​ដល់ ពី​ព្រោះ​គឺ​លោក​ហើយ ដែល​ត្រូវ​ឲ្យ​ពរ​ដល់​យញ្ញ‌បូជា​នោះ ទើប​ពួក​ភ្ញៀវ​បរិភោគ​ជា​ខាង​ក្រោយ ដូច្នេះ អញ្ជើញ​អ្នក​ឡើង​ទៅ​ចុះ ដ្បិត​ថ្មើរ​ណេះ​អ្នក​នឹង​រក​លោក​ឃើញ។

14 ដូច្នេះ គេ​ក៏​ឡើង​ទៅ​ឯ​ទី​ក្រុង កាល​គេ​កំពុង​តែ​ចូល​ទៅ នោះ​មើល សាំយូ‌អែល​ក៏​ចេញ​មក​នៅ​ប្រទល់​មុខ ដើម្បី​នឹង​ឡើង​ទៅ​ឯ​ទី​ខ្ពស់។

15 រីឯ​១​ថ្ងៃ​មុន​ដែល​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​សាំយូ‌អែល​ថា