34 តើព្រះនៃពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា ហើយព្រះរបស់ពួកក្រុងសេផាវែម ពួកក្រុងហេណា និងពួកក្រុងអ៊ីវ៉ា នោះតើព្រះទាំងនោះនៅឯណា តើបានជួយឲ្យស្រុកសាម៉ារីរួចពីកណ្តាប់ដៃអញបានឬទេ
35 ក្នុងបណ្តាព្រះរបស់ស្រុកទាំងប៉ុន្មាននោះ តើមានព្រះណាដែលជួយឲ្យស្រុកគេរួចពីកណ្តាប់ដៃអញបាន បានជាព្រះយេហូវ៉ានឹងជួយសង្គ្រោះក្រុងយេរូសាឡិម ឲ្យរួចពីកណ្តាប់ដៃអញបានដែរ។
36 ប៉ុន្តែពួកបណ្តាជន គេនៅតែស្ងៀម ឥតឆ្លើយអ្វីសោះ ដ្បិតស្តេចទ្រង់បានហាមថា កុំឲ្យឆ្លើយទៅគេឡើយ
37 នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារ គេវិលមកគាល់ហេសេគាវិញ ទាំងអាវរហែក ក៏ទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេទាំងអស់។