២ សាំយូអែល 6:6-12 KHOV

6 លុះ​គេ​បាន​ទៅ​ដល់​លាន​ស្រូវ​របស់​ណាកុន ហើយ​នោះ​អ៊ុសា​គាត់​លូក​ដៃ​ទៅ​ចាប់​ទប់​ហឹប​នៃ​ព្រះ ពី​ព្រោះ​គោ​កញ្ជ្រោល​ឡើង

7 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ញាល់​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​នៅ​ទី​នោះ ដោយ​ព្រោះ​កំហុស​របស់​គាត់ ហើយ​គាត់​ស្លាប់​នៅ​ទី​នោះ ជិត​ហឹប​នៃ​ព្រះ​ទៅ

8 ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌ទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា​បង់ រួច​ទ្រង់​ហៅ​កន្លែង​នោះ​ឈ្មោះ​ថា ពេរេស-អ៊ុសា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9 នៅ​ថ្ងៃ​នោះ ដាវីឌ​ក៏​មាន​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​ព្រះ‌បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ឯ​អញ​បាន

10 យ៉ាង​នោះ ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​ទ្រង់ ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​ទ្រង់​នាំ​យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ

11 ដូច្នេះ ហឹប​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ពី​ក្រុង​កាថា​នោះ​អស់​៣​ខែ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​អូបិឌ-អេដំម ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​គ្នា។

12 មាន​គេ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ពួក​គ្រួ​អូបិឌ-អេដំម និង​របស់​គាត់​ទាំង​អស់ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ ដូច្នេះ ដាវីឌ​ទ្រង់​ក៏​យាង​ទៅ​នាំ​យក​ហឹប​នៃ​ព្រះ ពី​ផ្ទះ​អូបិឌ-អេដំម ចូល​មក​ក្នុង​ក្រុង​របស់​ទ្រង់​វិញ​ដោយ​អំណរ