48 នោះពួកសាសន៍យូដាទូលទ្រង់ថា តើយើងមិននិយាយត្រូវថា អ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូលទេឬអី
49 ព្រះយេស៊ូវទ្រង់ឆ្លើយថា ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពប្រតិបត្តិចំពោះព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ
50 ឯខ្ញុំ មិនមែនរកកិត្តិសព្ទចំពោះខ្លួនទេ មានព្រះ១អង្គដែលរកឲ្យខ្ញុំវិញ ហើយទ្រង់ក៏ជំនុំជំរះផង
51 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះមិនត្រូវឃើញសេចក្តីស្លាប់ នៅអស់កល្បរៀងទៅ
52 ដូច្នេះ ពួកសាសន៍យូដាទូលថា ឥឡូវនេះ យើងដឹងជាប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ និងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យអ្នក នោះមិនដែលភ្លក់សេចក្តីស្លាប់ នៅអស់កល្បរៀងទៅវិញ
53 តើអ្នកធំជាងលោកអ័ប្រាហាំ ជាឰយុកោយើង និងពួកហោរា ដែលស្លាប់ទៅហើយនោះឬអី តើអ្នកតាំងខ្លួនធ្វើជាអ្វី
54 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា បើសិនជាខ្ញុំដំកើងខ្លួនខ្ញុំ នោះកិត្តិសព្ទរបស់ខ្ញុំឥតមានប្រយោជន៍ទេ គឺព្រះវរបិតាខ្ញុំទេតើ ទ្រង់លើកដំកើងខ្ញុំ ដែលអ្នករាល់គ្នាថា ទ្រង់ជាព្រះនៃអ្នក