6 បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្ដីសុខសាន្ត នោះសេចក្ដីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់នឹងផ្ទះនោះ បើគ្មានទេ នោះសេចក្ដីសុខនឹងត្រឡប់មកអ្នករាល់គ្នាវិញ
7 ហើយត្រូវស្នាក់នៅផ្ទះនោះឯង ទាំងទទួលបរិភោគរបស់អ្វីៗ ដែលគេឲ្យចុះ ពីព្រោះអ្នកដែលធ្វើការ នោះគួរនឹងបានឈ្នួលវិញ កុំឲ្យផ្លាស់ពីផ្ទះ១ទៅផ្ទះ១ឡើយ
8 ឯភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេរាក់ទាក់ទទួល នោះឲ្យទទួលបរិភោគរបស់អ្វីៗ ដែលគេលើកមកឲ្យចុះ
9 ទាំងមើលពួកអ្នកឈឺក្នុងភូមិនោះឲ្យជាផង ហើយប្រាប់គេថា នគរព្រះជិតមកដល់អ្នករាល់គ្នាហើយ
10 តែភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលទេ នោះចូរចេញទៅឯផ្លូវ ហើយនិយាយថា
11 នែ ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្ដីនេះថា នគរព្រះជិតដល់ហើយ
12 ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ ក្រុងសូដុំមនឹងទ្រាំបានងាយ ជាជាងភូមិនោះ