7 ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក
8 តែទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត។
9 ឯងរាល់គ្នាគិតបង្កើតអ្វី ទាស់នឹងព្រះយេហូវ៉ានោះ ឯទ្រង់ នឹងធ្វើឲ្យផុតទៅអស់រលីង សេចក្ដីទុក្ខវេទនានឹងមិនកើតឡើងដល់ទៅ២ដងទេ
10 ដ្បិតគេនឹងត្រូវឆេះអស់រលីងទៅ ដូចជាជញ្ជ្រាំងស្ងួត ដោយគេស្រេះប្រទាក់គ្នាដូចជាបន្លា ក៏ស្រវឹងដូចជាបានផឹកស្រាហើយ
11 មានម្នាក់ចេញពីឯងមក ដែលគិតគូរការអាក្រក់ទាស់នឹងព្រះយេហូវ៉ា គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់
12 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ទោះបើគេមានពេញកំឡាំង ហើយមានគ្នាច្រើនផងក៏ដោយ គង់តែគេនឹងត្រូវកាត់ចុះ ហើយកន្លងបាត់ទៅ អញបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ
13 ឥឡូវនេះ អញនឹងបំបាក់នឹមរបស់គេចេញពីឯង ហើយបណ្តាច់ចំណងឯងផង។