15 នៅទីនោះភ្លើងនឹងឆេះបន្សុសឯង ហើយដាវនឹងកាត់ឯងចេញ គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចំរើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង
16 ឯងបានចំរើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែដង្កូវបានស៊ីបង្ហិន រួចទៅបាត់ហើយ
17 ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាចង្រិត ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំនៅរបងក្នុងពេលថ្ងៃរងា តែកាលណាថ្ងៃរះឡើង នោះវាហើរបាត់ទៅ ហើយកន្លែងដែលទៅទំនៅ នោះគ្មានអ្នកណាដឹងទេ
18 ឱស្តេចសាសន៍អាសស៊ើរអើយ ពួកអ្នកគង្វាលរបស់ឯង គេដេកលក់អស់ហើយ ពួកអ្នកមានត្រកូលខ្ពស់ ក៏សំរាក រាស្ត្ររបស់ឯងត្រូវខ្ចាត់ខ្ចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ
19 គ្មានអ្វីនឹងធ្វើឲ្យទីឈឺរបស់ឯងអន់ស្រាកបានទេ របួសឯងធ្ងន់ណាស់ អស់អ្នកដែលឮដំណឹងពីឯង គេទះដៃអរ ដ្បិតតើមានអ្នកឯណាដែលមិនត្រូវអំពើកំណាចរបស់ឯងជានិច្ចនោះ។:៚