1 លុះដល់ថ្ងៃទី៣ នោះអេសធើរក៏ទ្រង់គ្រឿងមហេសីចូលទៅ ឈរក្នុងព្រះរាជរោងខាងក្នុង ដែលទល់មុខនឹងដំណាក់ស្តេច ឯស្តេចទ្រង់គង់លើបល្ល័ង្ករាជ្យ ក្នុងមហាមន្ទីរ ប្រឈមនឹងផ្លូវចូលទៅឯព្រះរាជដំណាក់
2 កាលស្តេចទ្រង់ទតឃើញអេសធើរ ជាអគ្គមហេសី ឈរក្នុងព្រះរាជរោងដូច្នោះ នោះទ្រង់ក៏ប្រោសដល់ព្រះនាង ហើយហុចព្រះដំបងមាស ដែលកាន់នៅព្រះហស្ត ទៅឯព្រះនាង រួចព្រះនាងយាងចូលទៅពាល់ចុងព្រះដំបងនោះ
3 ស្តេចទ្រង់មានព្រះបន្ទូលសួរថា អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរ១ចំហៀងផង
4 អេសធើរទូលថា បើព្រះករុណាសព្វព្រះហឫទ័យ នោះសូមព្រះករុណា និងហាម៉ានយាងទៅសោយលៀង ដែលខ្ញុំម្ចាស់បានរៀបថ្វាយនៅថ្ងៃនេះ។
5 ដូច្នេះ ស្តេចទ្រង់ក៏បង្គាប់គេថា ចូរទៅប្រាប់ហាម៉ានឲ្យប្រញាប់ឡើង ដើម្បីឲ្យបានសំរេចដូចព្រះនាងបានថា យ៉ាងនោះស្តេចនឹងហាម៉ានបានមកសោយលៀង ដែលអេសធើរបានរៀបចំថ្វាយ
6 កំពុងតែលៀងស្រាទំពាំងបាយជូរ នោះស្តេចមានព្រះបន្ទូលសួរអេសធើរថា តើព្រះនាងចង់បានអ្វី យើងនឹងបើកឲ្យ តើគិតសូមអ្វី ទោះបើដល់នគរ១ចំហៀងក៏ដោយ គង់តែបានសំរេចឲ្យព្រះនាងដែរ
7 អេសធើរទូលឆ្លើយថា សេចក្ដីសំណូមរបស់ខ្ញុំម្ចាស់ និងសេចក្ដីដែលខ្ញុំម្ចាស់ចង់បាន