11 ហើយថ្លែងពីសេចក្ដីរុងរឿងនៃទ្រព្យសម្បត្តិខ្លួន ពីកូនចៅដែលមានច្រើនដល់ម៉្លេះ និងពីស្តេចបានដំកើងងារខ្លួន ហើយតាំងឡើងខ្ពស់ជាងអស់ពួកអ្នកជាប្រធាន និងពួកជំនិតទ្រង់ទាំងប៉ុន្មាន
12 លោកក៏ថ្លែងនេះទៀតថា អេសធើរ អគ្គមហេសី មិនបើកឲ្យអ្នកណាចូលទៅជាមួយនឹងស្តេច ដើម្បីបរិភោគលៀង ដែលព្រះនាងរៀបចំនោះទេ បើកឲ្យតែអញ១ប៉ុណ្ណោះ ហើយដល់ថ្ងៃស្អែក ព្រះនាងក៏អញ្ជើញអញទៅ ជាមួយនឹងស្តេចម្តងទៀត
13 ប៉ុន្តែដែលអញនៅឃើញម៉ាដេកាយ ជាសាសន៍យូដានោះ អង្គុយនៅមាត់ទ្វារព្រះរាជវាំងដរាបណានោះសគុណទាំងប៉ុន្មាននេះមិនជាអ្វីដល់អញទេ
14 នោះសេរែស ជាប្រពន្ធលោក និងពួកសំឡាញ់ទាំងប៉ុន្មានក៏និយាយឡើងថា ត្រូវឲ្យគេដំឡើងឈើកំពស់៥០ហត្ថ រួចដល់ព្រឹកឡើង ឲ្យចូលទៅទូលសូមច្បាប់ស្តេច ដើម្បីយកម៉ាដេកាយនេះទៅចងកព្យួរទៅ ដូច្នេះ លោកនឹងចូលទៅពិសាលៀងជាមួយនឹងស្តេច ដោយអំណរបាន ដំណើរនោះបានពេញចិត្តដល់ហាម៉ាន លោកក៏ឲ្យគេដំឡើងឈើសំរាប់ព្យួរនោះឡើង។