2 នោះឃើញមានសេចក្ដីកត់ទុក ពីម៉ាដេកាយបានប្តឹងពីប៊ីកថាន និងថេរែស ជាភ្នាក់ងារ២នាក់របស់ស្តេច ក្នុងពួកអ្នកឆ្មាំទ្វារ ដែលបានរកឱកាសដល់ព្រះជន្មនៃស្តេចអ័ហាស៊ូរុស
3 ស្តេចមានព្រះបន្ទូលសួរថា តើបានប្រោសឲ្យម៉ាដេកាយនេះបានរង្វាន់ និងយសជាយ៉ាងណាខ្លះ ដោយព្រោះការនោះ ពួកមហាតលិក ដែលបំរើស្តេច ទូលតបថា មិនបានប្រោសអ្វីដល់គាត់ឡើយ
4 ខណៈនោះ ស្តេចមានព្រះបន្ទូលសួរថា តើអ្នកណានៅឯទីធ្លានោះ រីឯហាម៉ានបានមកដល់ទីធ្លាខាងក្រៅនៃព្រះរាជដំណាក់ហើយ ចង់សូមច្បាប់ស្តេចឲ្យចងកម៉ាដេកាយព្យួរនឹងឈើ ដែលលោកបានដំឡើងទុកនោះទៅ
5 ដូច្នេះ ពួកមហាតលិកទូលទ្រង់ថា គឺជាលោកហាម៉ានដែលឈរនៅទីធ្លានោះ ស្តេចមានព្រះបន្ទូលថា ចូរឲ្យលោកចូលមកចុះ
6 ហាម៉ានក៏ចូលមករួចស្តេចទ្រង់សួរថា តើគួរប្រោសជាយ៉ាងណា ដល់អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខ ហាម៉ាននឹកក្នុងចិត្តថា តើមានអ្នកណាក្រៅពីអញ ដែលស្តេចសព្វព្រះទ័យនឹងលើកមុខឲ្យ
7 ដូច្នេះ ហាម៉ានទូលឆ្លើយថា ឯមនុស្សដែលព្រះករុណាសព្វព្រះទ័យចង់លើកមុខឲ្យ
8 នោះគួរតែយកព្រះពស្ត្រារាជ្យ ដែលព្រះករុណាធ្លាប់ទ្រង់ និងសេះដែលព្រះករុណាគង់ ព្រមទាំងមកុដរាជ្យ ដែលពាក់លើព្រះសិរមក