3 ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ ឯងរាល់គ្នានឹងជាន់ឈ្លីពួកអាក្រក់បង់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់ឯងរាល់គ្នា។
4 ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើអញ ដែលអញបានបង្គាប់ដល់លោក នៅលើភ្នំហោរែបសំរាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺអស់ទាំងក្រឹត្យក្រម និងបញ្ញត្តច្បាប់ទាំងប៉ុន្មាននោះ
5 មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា
6 លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ ក្រែងអញមកវាយផែនដីដោយសេចក្តីបណ្តាសា។:៚ សញ្ញាចាស់ចប់ប៉ុណ្ណេះ