យ៉ូណាស 1:1-4 KHOV

1 រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យ៉ូណាស ជា​កូន​អ័មី‌ថាយ​ថា

2 ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ទី​ក្រុង​ធំ ហើយ​ស្រែក​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ពី​ព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង នៅ​ចំពោះ​មុខ​អញ​ហើយ

3 ប៉ុន្តែ​យ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា​១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​ដំឡៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជា​មួយ​នឹង​គេ ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។

4 ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ​កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ ដល់‌ម៉្លេះ​បាន​ជា​នាវា​រក​កល់​តែ​នឹង​បែក​បាក់​អស់​ទៅ