17 យ៉ាងនោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯងរាល់គ្នា ដែលគង់នៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ គ្រានោះ ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធឥតមានអ្នកដទៃណាដើរកាត់ទៀតឡើយ។
18 នៅគ្រានោះ អស់ទាំងភ្នំធំ នឹងស្រក់ទឹកទំពាំងបាយជូរផ្អែមមក ហើយអស់ទាំងភ្នំតូចនឹងហូរដោយទឹកដោះ អស់ទាំងជ្រោះនៅស្រុកយូដានឹងមានទឹកហូរ ហើយនឹងមានក្បាលទឹក១ ហូរចេញពីព្រះវិហារនៃព្រះយេហូវ៉ាមកស្រោចស្រពច្រកភ្នំស៊ីទីម
19 ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដំមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកំចាយឈាមឥតទោសនៅក្នុងស្រុកគេ
20 ប៉ុន្តែយូដានឹងស្ថិតស្ថេរនៅជាដរាប ហើយក្រុងយេរូសាឡិមដែរ នៅអស់ទាំងដំណតរៀងទៅ
21 អញនឹងលុបទោសគេចេញ គឺទោសដែលមិនទាន់បានលុបចេញនៅឡើយពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅក្រុងស៊ីយ៉ូន។:៚