9 ចូរប្រកាសប្រាប់សេចក្តីនេះ នៅកណ្តាលអស់ទាំងសាសន៍ថា ចូរត្រៀមគ្នាសំរាប់ចូលច្បាំង ត្រូវឲ្យដាស់ពួកខ្លាំងពូកែឡើង ចូរឲ្យអស់ទាំងមនុស្សថ្នឹកច្បាំងចូលមកជិត ហើយឡើងមកចុះ
10 ចូរដំដែកផាលរបស់ឯងរាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់ឯងធ្វើជាលំពែងទៅ ត្រូវឲ្យអ្នកខ្សោយពោលថា ខ្ញុំមានកំឡាំងដែរ
11 ម្នាល សាសន៍ទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ ចូរប្រញាប់មកប្រជុំគ្នាចុះ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ឲ្យពួកខ្លាំងពូកែរបស់ទ្រង់ចុះទៅឯទីនោះដែរ
12 ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯច្រកភ្នំយេហូសាផាត ដ្បិតនៅទីនោះអញនឹងអង្គុយជំនុំជំរះអស់ទាំងសាសន៍ ដែលនៅព័ទ្ធជុំវិញ
13 ចូរលូកកណ្តៀវទៅ ត្បិតចំរូតទុំហើយ ចូរមកជាន់ផ្លែចុះ ត្បិតធុងសំរាប់ជាន់ បានពោរពេញ ធុងរងទឹកទាំងប៉ុន្មាន ក៏ពេញហៀរហើយ ពីព្រោះអំពើអាក្រក់របស់គេសំបើមណាស់។
14 មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅច្រកភ្នំនៃការសំរេចទោស ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ នៅក្នុងច្រកភ្នំនៃការសំរេចទោស
15 ព្រះអាទិត្យ និងព្រះចន្ទក៏ងងឹតទៅ ហើយផ្កាយទាំងប៉ុន្មានបានលែងភ្លឺទៅ