2 ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើកាលណាពួកអ្នករាល់គ្នាណាមួយចង់ថ្វាយដង្វាយដល់ព្រះយេហូវ៉ា នោះត្រូវតែយកដង្វាយនោះមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។
3 បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
4 នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ
5 ក៏ត្រូវសំឡាប់គោស្ទាវនោះ នៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ
6 គេត្រូវឲ្យអារពន្លាត់ស្បែក ហើយកាប់ដង្វាយទៅជាដុំៗ
7 រួចពួកកូនអើរ៉ុនដ៏ជាសង្ឃនឹងយកភ្លើងមកដាក់លើអាសនា ហើយបង្គរឧសនៅលើ
8 រួចរៀបដុំសាច់ ហើយក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា