លេវីវិន័យ 11:37-43 KHOV

37 បើ​មាន​អ្វី​របស់​ខ្មោច​នៃ​សត្វ​ទាំង​នោះ​ធ្លាក់​មក​លើ​ពូជ​អ្វី​ដែល​សំរាប់​ដាំ​ព្រោះ ពូជ​នោះ​នៅ​ជា​ស្អាត​ទេ

38 តែ​បើ​គេ​បាន​ត្រាំ​ក្នុង​ទឹក​ហើយ ស្រាប់​តែ​មាន​អ្វី​របស់​ខ្មោច​នោះ​ធ្លាក់​មក​លើ ពូជ​នោះ​ត្រូវ​រាប់​ជា​ស្មោក‌គ្រោក​ដល់​ឯង​រាល់​គ្នា​វិញ។

39 បើ​សត្វ​ណា ដែល​សំរាប់​ជា​អាហារ ដល់​ឯង​រាល់​គ្នា​បាន​ស្លាប់​ទៅ ហើយ​មាន​អ្នក​ណា​ប៉ះពាល់​នឹង​ខ្មោច​វា អ្នក​នោះ​ត្រូវ​នៅ​មិន​ស្អាត​រហូត​ដល់​ល្ងាច

40 ឯ​អ្នក​ណា​ដែល​បរិភោគ​សាច់​នៃ​ខ្មោច​វា នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​លើក​ខ្មោច​នោះ​យក​ទៅ​ឯ​ណា នោះ​ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ។

41 ឯ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ

42 គឺ​សត្វ​ណា​ដែល​លូន​នឹង​ពោះ ឬ​វារ​នឹង​ជើង​៤ ឬ​ដែល​មាន​ជើង​ច្រើន​ជា​ពួក​សត្វ​ដែល​លូន​វារ​នៅ​ដី នោះ​មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ជា​ទី​គួរ​ខ្ពើម​ឆ្អើម​ហើយ

43 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​គួរ​ខ្ពើម​ឆ្អើម ដោយ‌សារ​សត្វ​លូន​វារ​ណា​មួយ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រឡាក់​នឹង​វា​ដែរ ដើម្បី​កុំ​ឲ្យ​ទៅ​ជា​មិន​ស្អាត​ដោយ‌សារ​វា