លេវីវិន័យ 11:44-47 KHOV

44 ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​ទៅ​ជា​បរិសុទ្ធ​ចុះ ដ្បិត​អញ​ជា​បរិសុទ្ធ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​ស្អាត ដោយ‌សារ​សត្វ​ណា​ដែល​លូន​វារ​នៅ​ដី​ឡើយ

45 ដ្បិត​អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ចុះ ដ្បិត​អញ​បរិសុទ្ធ។

46 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​សត្វ​ជើង​៤ សត្វ​ហើរ និង​គ្រប់​ទាំង​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី

47 ដើម្បី​ឲ្យ​ចេះ​សំគាល់​សត្វ​ដែល​មិន​ស្អាត និង​សត្វ​ដែល​ស្អាត ហើយ​សត្វ​ដែល​បរិភោគ​បាន និង​សត្វ​ដែល​មិន​ត្រូវ​បរិភោគ​ឡើយ។