26 មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង
27 មិនត្រូវកោរក្រឡឹងសក់ក្បាលជុំវិញ ឬកាត់ដំរឹមពុកចង្ការបស់ឯងឡើយ
28 ក៏មិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ អញនេះជាព្រះយេហូវ៉ា។
29 កុំឲ្យបង្ខូចកូនស្រីឯង ដោយធ្វើឲ្យទៅជាស្រីសំផឹងឡើយ ក្រែងស្រុកឯងទៅជាសហាយស្មន់គ្រប់គ្នា ហើយបានពេញជាសេចក្ដីអាក្រក់ជួជាតិ
30 ត្រូវឲ្យរក្សាថ្ងៃឈប់សំរាករបស់អញ ហើយត្រូវកោតខ្លាចដល់ទីបរិសុទ្ធរបស់អញផង អញនេះជាព្រះយេហូវ៉ា។
31 កុំឲ្យឯងរាល់គ្នាបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងឯងទៅជាស្មោកគ្រោកដោយសារគេដែរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
32 ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន ហើយត្រូវកោតខ្លាចដល់ព្រះនៃឯងដែរ អញនេះជាព្រះយេហូវ៉ា