អូបាឌា 1:1-6 KHOV

1 នេះ​ជា​ការ​ជាក់​ស្តែង​របស់​អូបាឌា។ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សាសន៍​អេដំម​ដូច្នេះ យើង​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​មាន​ទូត​១​បាន​ចាត់​ឲ្យ​មក​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន​ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​ប្រុង​ប្រៀប​ឡើង យើង​នឹង​លើក​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​គេ

2 មើល អញ​បាន​ធ្វើ​ឲ្យ​ឯង​ជា​នគរ​យ៉ាង​តូច នៅ​ក្នុង​ពួក​នគរ​ទាំង​ប៉ុន្មាន គេ​មើល‌ងាយ​ឯង​ជា​ខ្លាំង

3 ម្នាល​ឯង​ដែល​អាស្រ័យ​នៅ​ក្នុង​ក្រហែង​ថ្ម ដែល​មាន​ទី​លំនៅ​យ៉ាង​ខ្ពស់ ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​អាច​នឹង​នាំ​អញ​ចុះ​ដល់​ដី​បាន សេចក្តី​អំនួត​នៅ​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ឯង​ហើយ

4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​ឯង​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ជា​ឥន្ទ្រី ហើយ​ធ្វើ​សំបុក​ឯង​នៅ​កណ្តាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ គង់​តែ​អញ​នឹង​នាំ​ឯង​ចុះ​ពី​ទី​នោះ​មក​ដែរ។

5 បើ​សិន​ជា​មាន​ចោរ​មក​លួច​ឯង បើ​ពួក​ចោរ​មក​ប្លន់​ឯង នៅ​ពេល​យប់ ឱ​ម៉្លេះ​សម​ឯង​នឹង​ត្រូវ​អន្តរាយ​យ៉ាង​ណា​ហ្ន៎ នោះ​តើ​គេ​មិន​គ្រាន់​តែ​លួច​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ទេ​ឬ បើ​ពួក​ស៊ី​ឈ្នួល​ដោយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ បាន​មក​ធ្វើ​ការ​ឲ្យ​ឯង នោះ​តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​ប្រឡេះ​តាម​ក្រោយ​ទេ​ឬ

6 ឱ​អេសាវ​ត្រូវ​ឆែក‌ឆេរ​យ៉ាង​ណា​ហ្ន៎ គេ​បាន​រាវ​រក​ទ្រព្យ​សម្បត្តិ​លាក់​ទុក​របស់​គេ​យ៉ាង​ណា​ហ្ន៎