អូបាឌា 1:17-20 KHOV

17 ប៉ុន្តែ​នៅ​ភ្នំ​ស៊ីយ៉ូន នឹង​មាន​ពួក​អ្នក​ខ្លះ​ដែល​រួច​ជីវិត ហើយ​ភ្នំ​នោះ​នឹង​បាន​បរិសុទ្ធ ឯ​ពួក​វង្ស​យ៉ាកុប គេ​នឹង​បាន​កេរ‌អាករ​របស់​គេ​វិញ

18 នោះ​ពួក​វង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើង ឯ​ពួក​វង្ស​យ៉ូសែប​ជា​អណ្តាត​ភ្លើង ចំណែក​ពួក​វង្ស​អេសាវ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ហើយ​ភ្លើង​នោះ​នឹង​ឆេះ​នៅ​កណ្តាល​គេ ព្រម​ទាំង​បន្សុស​គេ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​សល់​នៅ​ក្នុង​ពួក‌វង្ស​អេសាវ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ

19 គ្រា​នោះ​ពួក​មនុស្ស​នៅ​ស្រុក​ត្បូង នឹង​បាន​ស្រុក​ភ្នំ​អេសាវ ជា​របស់​ផង​ខ្លួន ឯ​ពួក​មនុស្ស​នៅ​ស្រុក​ទ្រនាប គេ​នឹង​បាន​ពួក​ភីលីស្ទីន គេ​នឹង​ចាប់​យក​ស្រុក​វាល​របស់​អេប្រា‌អិម និង​ស្រុក​វាល​របស់​សាម៉ារី ហើយ​បេន‌យ៉ា‌មីន​នឹង​បាន​ស្រុក​កាឡាត ជា​របស់​ផង​ខ្លួន

20 ឯ​ពួក​ពល‌ទ័ព​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ គេ​នឹង​បាន​ស្រុក​របស់​ពួក​សាសន៍​កាណាន រហូត​ដល់​ក្រុង​សារិបតា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ជា​ឈ្លើយ ត្រង់​សេផារ៉ាឌ គេ​នឹង​បាន​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង នោះ​នឹង​មាន​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន ដើម្បី​នឹង​ជំនុំ‌ជំរះ​ស្រុក​ភ្នំ​របស់​អេសាវ ហើយ​រាជ្យ​នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា។:៚