19 ប៉ុលខ្ញុំសរសេរដោយដៃខ្លួនថា ខ្ញុំនឹងសងអ្នក តែដែលអ្នកជំពាក់ខ្ញុំ ទាំងខ្លួនអ្នកផង នោះមិនថាទេ
20 អើ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះអំពីអ្នកក្នុងព្រះអម្ចាស់ សូមលំហែចិត្តខ្ញុំក្នុងព្រះគ្រីស្ទផង។
21 ខ្ញុំបានសរសេរសំបុត្រនេះផ្ញើមកអ្នក ដោយមានចិត្តជឿថា អ្នកនឹងស្តាប់តាមខ្ញុំ ហើយខ្ញុំក៏ដឹងជាក់ថា អ្នកនឹងធ្វើលើសអំពីសេចក្តីដែលខ្ញុំសូមនេះទៅទៀត។
22 សូមរៀបកន្លែងឲ្យខ្ញុំបាននៅផង ដ្បិតខ្ញុំសង្ឃឹមថា ព្រះទ្រង់នឹងប្រគល់ខ្ញុំមកឯអ្នកវិញ ដោយអ្នកអធិស្ឋានឲ្យខ្ញុំផង។
23 អ្នកអេប៉ាប្រាស ជាអ្នកជាប់គុកជា១នឹងខ្ញុំ ដោយព្រោះព្រះគ្រីស្ទយេស៊ូវ គាត់ជំរាបសួរមកអ្នកដែរ
24 ព្រមទាំងអ្នកម៉ាកុស អ្នកអើរីស្តាក អ្នកដេម៉ាស និងអ្នកលូកា ជាគូកនធ្វើការជា១នឹងខ្ញុំ គេក៏សូមជំរាបសួរមកអ្នកផង។
25 សូមឲ្យវិញ្ញាណអ្នក បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង អាម៉ែន។:៚