យ៉ាកុប 3:15-18 KHOV

15 ប្រាជ្ញា​យ៉ាង​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​របស់​ផង​លោកីយ៍​នេះ ហើយ​ក៏​ខាង​សាច់​ឈាម និង​ខាង​អារក្ស​វិញ​ទេ​តើ

16 ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន និង​សេចក្ដី​គំនុំ នោះ​ក៏​មាន​វឹកវរ និង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែរ

17 តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង

18 រីឯ​ផល​នៃ​សេចក្ដី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្ដី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្ដី​មេត្រី​នោះ​ឯង។