9 ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទទឹងច្បាប់ ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់»
10 ហើយថា «ឱព្រះអម្ចាស់អើយ កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ជាការដែលព្រះហស្តទ្រង់ធ្វើដែរ
11 ឯរបស់ទាំងនោះនឹងសាបសូន្យទៅ តែទ្រង់នឹងគង់នៅជាប់ដដែល របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់
12 ទ្រង់នឹងឆ្មូលទៅដូចជាអាវ ហើយរបស់ទាំងនោះក៏នឹងប្រែក្លាយទៅ តែទ្រង់នៅតែដដែល ព្រះជន្មទ្រង់មិនចេះផុតឡើយ»
13 តើទ្រង់ដែលមានព្រះបន្ទូលទៅទេវតាណាមួយថា «ចូរអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ទុកជាកំណល់កល់ជើងឯង»ដូច្នេះឬទេ
14 តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្ដីសង្គ្រោះជាមរដកទេឬអី។