ហេព្រើរ 7:2-8 KHOV

2 ហើយ​លោក​អ័ប្រា‌ហាំ​បាន​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​ជូន​លោក នាម​ស្តេច​នោះ ដើម​ដំបូង​ស្រាយ​ថា ស្តេច​នៃ​សេចក្ដី​សុចរិត រួច​មក​ជា​ស្តេច​ក្រុង​សាឡិម គឺ​ថា ជា​ស្តេច​នៃ​សេចក្ដី​សុខ​សាន្ត

3 លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សាវតារ​ទេ ក៏​គ្មាន​ថ្ងៃ​កំណើត ឬ​ថ្ងៃ​ស្លាប់​ដែរ លោក​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ក៏​នៅ​ជា​សង្ឃ​ជា​រៀង​រាប​ដរាប​ត​ទៅ

4 ចូរ​ពិចារណា​ពី​លោក​នោះ ដែល​ជា​ធំ​ដល់​ម៉្លេះ បាន​ជា​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ បាន​ជូន​របឹប​១​ភាគ​ក្នុង​១០​ផង

5 រីឯ​ខាង​ឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បង្គាប់​តាម​ក្រឹត្យ‌វិន័យ ឲ្យ​ហូត​យក​១​ភាគ​ក្នុង​១០​ពី​ប្រជា‌ជន​ដែរ គឺ​ពី​ពួក​បង​ប្អូន​គេ​ទាំង​ប៉ុន្មាន ទោះ​បើ​ពួក​នោះ​កើត​អំពី​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ក៏​ដោយ

6 តែ​លោក​ម៉ិល‌គីស្សា‌ដែក​នេះ ដែល​មិន​បាន​រាប់​ជា​វង្សា​គេ​ទេ នោះ​បាន​ទទួល​១​ភាគ​ក្នុង​១០ ពី​លោក​អ័ប្រា‌ហាំ​វិញ ហើយ​ក៏​ឲ្យ​ពរ​ដល់​លោក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ផង

7 ហើយ​ច្បាប់​នេះ​ដែល​ថា គឺ​អ្នក​ធំ​តែង​ឲ្យ​ពរ​ដល់​អ្នក​តូច នោះ​ប្រកែក​មិន​បាន​ឡើយ

8 រីឯ​នៅ​ទី​នេះ មនុស្ស​ដែល​តែង​តែ​ស្លាប់ គេ​ទទួល​១​ភាគ​ក្នុង​១០ តែ​នៅ​ទី​នោះ​មាន​សេចក្ដី​បន្ទាល់​ថា លោក​នេះ​រស់​នៅ