19 កុំឲ្យស្តាប់សេចក្តីចោទប្រកាន់នឹងអ្នកចាស់ទុំណាឡើយ លើកតែមានស្មរបន្ទាល់២ឬ៣នាក់
20 ឯអ្នកណាដែលធ្វើបាប នោះចូរផ្ចាញ់ផ្ចាលគេ នៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានកោតខ្លាចដែរ
21 ខ្ញុំផ្តាំនឹងអ្នកអស់ពីចិត្ត នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវ ហើយពួកទេវតារើសតាំងផងថា ឲ្យអ្នកកាន់តាមសេចក្តីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ
22 កុំឲ្យប្រញាប់ដាក់ដៃលើអ្នកណា ក៏កុំឲ្យមានសេចក្តីប្រកបក្នុងបាបរបស់មនុស្សឯទៀតឲ្យសោះ ចូររក្សាខ្លួនឲ្យបរិសុទ្ធចុះ
23 កុំឲ្យផឹកទឹកតែប៉ុណ្ណោះ ត្រូវឲ្យផឹកស្រាទំពាំងបាយជូរបន្តិចផង ដោយព្រោះក្រពះអ្នក និងរោគដែលអ្នកមានជាញយៗ
24 អំពើបាបរបស់មនុស្សខ្លះបានឃើញច្បាស់ ក៏នាំមុខគេទៅ ឲ្យត្រូវជំនុំជំរះ ឯបាបរបស់អ្នកខ្លះទៀត បានមកតាមក្រោយ
25 ឯការល្អវិញ ក៏ឃើញច្បាស់ដូច្នោះដែរ បើមានការល្អណាដែលមិនច្បាស់ នោះនៅតែលាក់មិនកំបាំងដែរ។