8 បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្តានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្តីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត
9 ចូរឲ្យកត់ចុះក្នុងបញ្ជីមេម៉ាយចំពោះតែឈ្មោះស្ត្រីណា ដែលមានអាយុពី៦០ឆ្នាំឡើងទៅលើប៉ុណ្ណោះ ហើយដែលបានមានប្ដីតែមួយផង
10 ត្រូវមានគេធ្វើបន្ទាល់ពីការល្អរបស់ស្ត្រីនោះដែរ បើបានចិញ្ចឹមកូន ទទួលអ្នកដទៃឲ្យស្នាក់ លាងជើងពួកបរិសុទ្ធ ជួយដោះទុក្ខ ដល់ពួកអ្នកដែលមានសេចក្តីវេទនា បើបានឧស្សាហ៍តាមគ្រប់ទាំងការល្អ នោះទើបចុះបាន
11 ឯស្រីមេម៉ាយដែលក្មេងជាង នោះមិនត្រូវទទួលទេ ដ្បិតបើកាលណាគេកើតមានចិត្តរឹងទទឹងនឹងព្រះគ្រីស្ទ នោះគេនឹងចង់យកប្ដីទៀត
12 គេនឹងមានទោស ដោយព្រោះបានបោះបង់ចោលសេចក្តីជំនឿដើម
13 ក៏នឹងទំលាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ មិនត្រឹមតែនៅដៃទំនេរតែប៉ុណ្ណោះ គឺមានទាំងមាត់ប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្តីដែលមិនគួរគប្បីទៀតផង
14 ដូច្នេះ ខ្ញុំចង់ឲ្យស្រីមេម៉ាយដែលនៅក្មេង បានយកប្ដីទៅ ដើម្បីនឹងបង្កើតកូន ហើយគ្រប់គ្រងនៅទីផ្ទះ ឥតបើកឱកាសឲ្យពួកអ្នក ដែលរករឿង បានត្មះតិះដៀលឡើយ