២ ធីម៉ូថេ 1:13-18 KHOV

13 ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ទុក​ជា​គំរូ​ពី​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

14 ចូរ​រក្សា​បញ្ញើ​ល្អ​ដែល​ផ្ញើ​ទុក​នឹង​អ្នក ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​សណ្ឋិត​នៅ​ក្នុង​យើង។

15 អ្នក​ដឹង​ដំណឹង​ថា ពួក​អ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​ប៉ុន្មាន បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ ក្នុង​ពួក​គេ មាន​ឈ្មោះ​ភីកេ‌ល៉ុស និង​ហ៊ើម៉ូគេន

16 សូម​ឲ្យ​ព្រះ‌អម្ចាស់​ផ្តល់​សេចក្តី​មេត្តា‌ករុណា ដល់​ពួក​ផ្ទះ​អូនេសិភ័រ ដ្បិត​គាត់​បាន​លំហើយ​ចិត្ត​ខ្ញុំ​ជា​ញឹក‌ញយ ក៏​មិន​បាន​ខ្មាស​គេ​ដោយ​ព្រោះ​ចំណង​របស់​ខ្ញុំ​ដែរ

17 កាល​គាត់​នៅ​ក្រុង​រ៉ូម នោះ​គាត់​ខ្នះ‌ខ្នែង​រក​ខ្ញុំ ទាល់​តែ​ឃើញ​ផង

18 សូម​ឲ្យ​ព្រះ‌អម្ចាស់​ផ្តល់ ឲ្យ​គាត់​បាន​សេចក្តី​មេត្តា‌ករុណា ពី​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​នោះ ហើយ​ដែល​គាត់​បាន​ជួយ​ខ្ញុំ នៅ​ក្រុង​អេភេសូរ​យ៉ាង​ណា នោះ​អ្នក​ក៏​ដឹង​លើស​ជាង​គេ​ហើយ។