២ ធីម៉ូថេ 2:9-15 KHOV

9 ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូច​ជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ប៉ុន្តែ ព្រះ‌បន្ទូល​មិន​បាន​ជាប់​ចំណង​ទេ

10 ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទ្រាំ​ទ្រ​នឹង​គ្រប់​ការ​ទាំង​អស់ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​រើស​តាំង ឲ្យ​គេ​បាន​សេចក្តី​សង្គ្រោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រម​ទាំង​មាន​សិរី‌ល្អ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ផង

11 ពាក្យ​នេះ​គួរ​ជឿ​ពិត ដ្បិត​បើ​យើង​បាន​ស្លាប់​ជា​មួយ​នឹង​ទ្រង់ នោះ​យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ

12 បើ​យើង​ទ្រាំ​ទ្រ នោះ​យើង​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់ តែ​បើ​យើង​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ទេ នោះ​ទ្រង់​ក៏​មិន​ព្រម​ទទួល​ស្គាល់​យើង​ដែរ

13 បើ​ទុក​ជា​យើង​មិន​ស្មោះ‌ត្រង់​ក៏​ដោយ គង់​តែ​ទ្រង់​នៅ​ស្មោះ‌ត្រង់​ដដែល ទ្រង់​ធ្វើ​ជា​មិន​ស្គាល់​ព្រះ‌អង្គ​ទ្រង់​មិន​បាន​ទេ។

14 ចូរ​រំឭក​គេ​ពី​សេចក្តី​ទាំង​នេះ ហើយ​ហាម‌ប្រាម​គេ​ដោយ​ដាច់​ខាត នៅ​ចំពោះ​ព្រះ‌អម្ចាស់​ថា កុំ​ឲ្យ​ជជែក​គ្នា​ពី​ន័យ​ពាក្យ ដែល​ជា​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​នាំ​ពួក​អ្នក​ដែល​ស្តាប់ ឲ្យ​វង្វេង​ផង​នោះ​ឡើយ

15 ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត​យ៉ាង​ត្រឹម​ត្រូវ